ព័ត៌មានជាតិ

មុខសញ្ញាចោរឆក់ជាច្រើនលើកយ៉ាងសកម្មម្នាក់ អស់លក្ខណ៍បន្ទាប់ពីឆក់ទូរសព្ទស្ត្រីជនជាតិចិន!

ភ្នំពេញៈ ស្រ្តី​ជនជាតិ​ចិន​និង​ស្រ្តី​ខ្មែរ​២នាក់​កំពង់​ជិះ​ម៉ូតូ​ ត្រូវ​បានជន​សង្ស័យ​២នាក់​ ធ្វើ​សកម្មភាព​ឆក់​យក​ទូរសព្ទ​តែ​ឆក់​មិន​បាន​សម្រេច​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​បាន​វាយ​ទ្រមខ្លួន​ហើយ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ឃាត់​យក​ទៅ​សួរនាំ​ភ្លាមៗ ​បង្កឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលវេលម៉ោង​ ៧និង​២០​នាទី​ យប់​ថ្ងៃ​ទី​២៥ ខែធ្នូ​ ​ឆ្នាំ​២០១៨​ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​ ។

ម៉ូតូ​ជន​សង្ស័យ​ ឆក់​ម៉ាក​ឌ្រីម​សង់​ស៊េរី​២០១៩ ពណ៌​ខ្មៅ​ អត់​ស្លាក​លេខ​។

ជនសង្ស័យ​ឈ្មោះ​ សំ​ ចាន់ថាត ភេទប្រុស ​អាយុ​១៧ឆ្នាំ ​មុខរបរ​តម្លើង​ឆាក​តន្ត្រី​អកការដង់​ ស្នាក់នៅ​សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ មាន​ស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ឈរ​ ឃុំ​ព្រៃឈរ​ ស្រុក​ព្រៃឈរ​ ខេត្ត​កំពង់ចាម​។

តាមប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឲ្យ​ដឹង​ថា​ នៅ​មុនពេល​កើតហេតុ​ ដោយ​ទទួល​ដំណឹង​ ពី​ប្រជាពលរដ្ឋ​ ឃាត់​បាន​ ជន​សង្ស័យ​ ឆក់​ម្នាក់​រួម​នឹង​ម៉ូតូ​មួយ​គ្រឿង​និង​ម្នាក់​ទៀត​បាន​រត់​គេច​ខ្លួន​បាត់​ ។ ហើយ​បើតាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋនៅ​កន្លែង​កើត​ហេតុ​បាន​និយាយ​ប្រាប់​ថា​ នៅមុនពេលកើតហេតុ​ គេឃើញ​ជន​រងគ្រោះ​ ស្រ្តី​ជនជាតិ​ចិន​និង​ស្រ្ដី​ខ្មែរ២នាក់​ ជិះ​ម៉ូតូ​ម៉ាក​ធូឌេ​ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ហើយ​ បន្ទាប់​មក​ ឃើញ​ ជន​សង្ស័យ​ មាន​គ្នា​២នាក់​ ជិះ​ម៉ូតូ​ម៉ាក​ ឌ្រីម​សង់​ស៊េរី​២០១៩​ អត់មាន​ស្លាក​លេខ​ បន្ទប់​មក​ បាន​ឆក់​យក​ទូរសព្ទ​ដៃ​ ស្រ្តី​ជនជាតិ​ចិន​ ខាងលើ​ តែ​ពុំ​បាន​សម្រេច​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់​បាន​នាំ​គ្នា​វាយ​ទ្រម​ខ្លួន​ហើយ​ប្តឹង​សមត្ថកិច្ច​ឃាត់​យក​ទៅ​សួរ​នាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ចោមចៅ​ទី៣ភ្លាមៗ​ផងដែរ​។

ប្រភព​ព័ត៌មាន​ពី​ សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា​ បន្ទាប់​ពី​ការ​សាក​សួរ​ជនសង្ស័យ​ខាង​លើ​បាន​សារភាព​ថា​ ពួកគាត់​ធ្លាប់​ប្រព្រឹត្ត​បទល្មើស​ ឆក់​ពិត​ប្រាកដ​មែន​ហើយ​ធ្លាប់​ធ្វើ​សកម្មភាព​ជា​ច្រើន​ដងផងដែរ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​ទី​៣បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌពោធិ៍សែនជ័យ​ដើម្បី​ចាត់​ការ​តាមនីតិវិធីច្បាប់​៕

មតិយោបល់