ព័ត៌មានជាតិ

ជនជាតិចិនលួចទូរសព្ទពីក្រុមហ៊ុន យកមកឲ្យសង្សារជនជាតិខ្មែរ ចុងក្រោយជាប់ខ្នោះទាំង២!

ឧ​ត្ត​រ​មានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​២រសៀល កម្លាំង​កា​រិ​យា​ល​យ័​ព្រហ្មទណ្ឌកម្រិត​ស្រាល បាន​បន្ត​ការស្រាវជ្រាវ​ករណី​ជនជាតិ​ចិន​លួច​ទូរស័ព្ទ ដោយ​ធ្វើការ​តាម​ឃាត់ខ្លួន​បក្ខពួក​បាន​ម្នាក់ទៀត ឈ្មោះ សុំ ស្រី​ល​ក្ខ័ អាយុ​២៦​ឆ្នាំ នៅ​ភូមិ ភ្នំ​មន្ទីរ ឃុំ ព្រែកកក ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ។​

​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ឲ្យ​ដឹងថា ទូរស័ព្ទ​ដែល​សង្សារ​ខ្លួន​ជា​ជនជាតិ​ចិន​លួច​ពី​ក្រុមហ៊ុន​នោះ​ប្រមាណ​ជាង​១០​គ្រឿង ខ្លួន​បាន​យកទៅ​លាក់ទុក​នៅផ្ទះ​របស់ខ្លួន​នៅ​ខេត្តកំពង់ចាម ។​

​ករណីនេះ សមត្ថកិច្ច​ជំនាញ​កំពុង​រៀ​ចំ​សំណុំរឿង​បញ្ជូន​តុលាការ ចាត់ការ​តាមផ្លូវ​ច្បាប់៕

មតិយោបល់