ព័ត៌មានជាតិ

ឆាតតាមទូរសព្ទណាត់គ្នាដើរលេង លួងលោមចាប់រំលោភបានសម្រេច ស្អែកឡើងជាប់ខ្នោះ!

កំពត: នៅវេលាម៉ោង១០ព្រឹក​ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ​ ពាក់ព័ន្ធនឹងករណី​រំលោភសេពសន្ថវ:នៅភូមិអង្គម្លី ឃុំទូកមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត។

ជនសង្ស័យមានឈ្មោះ ម៉ាន់ កត្តា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិ​ឃុំ​កើតហេតុ ចំណែកជនរងគ្រោះ​អាយុ១៥ឆ្នាំ។

នៅមុនពេលកើតហេតុ ជនសង្ស័យ​ឆាតទូរ​សព្ទជួបហើយណាត់ជួបគ្នា ដឹកដើរលេង​ជនបង្កខាងលើបានលួងលោមជនរងគ្រោះចាប់រំលោភរហូតបានសម្រេច កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨។
លុះដល់ថ្ងៃទី២៦​ ខែឆ្នាំដដែល ម៉ោង១០ព្រឹក ទើបជនរងគ្រោះមកដាក់ពាក្យបណ្តឹងក្រោយទទួលពាក្យបណ្តឹងផ្នែកជំនាញបានស្រាវជ្រាវនិងឃាត់ជនបង្ក បំពេញសំណុំរឿងតាមនិតិវិធី៕

មតិយោបល់