ព័ត៌មានជាតិ

រថយន្ត​៣គ្រឿងបុកបន្តកន្ទុយគ្នា លាន់ឮសូរតែប្រាវ ​ខូចខាតរៀងខ្លួន!

ភ្នំពេញ: រថយន្តចំនួន​៣គ្រឿងបានបុកបន្តកន្ទុយគ្នានៅលើផ្លូវអក្សរតេ បណ្តាលឲ្យរងការខូចខាតរៀងៗខ្លួន តែមានមួយគ្រឿងនៅកណ្តាលគេរងខូចខាតធ្ងន់ធ្ងរ​ជាងគេ កាលពីម៉ោង១២និង៤៥នាទីរសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នៅផ្លូវអក្សរT២០១១កែងផ្លូវបេតុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពបានឲ្យដឹងថានៅមុនកើតហេតុឃើញស្ត្រីម្នាក់បានបើករថយន្ត ម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AA-7966 ពីជើងទៅត្បូងលើផ្លូវ២០១១ ខណ:មកដលើផ្លូវអក្សរTគាត់បានព្យាយាមបត់ឆ្វេង។ ពេលនោះមានរថយន្តប្រភេទដឹកទំនិញ ឃ្លប់ជិត ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ3D-1295 បើកលើផ្លូវបេតុងពីកើតមកលិច បានវាយភ្លើងសញ្ញាសុំផ្លូវទៅមុនអ្នកបើករថយន្ត កូរ៉ូឡា ក៏បានជាន់ហ្វ្រាំងបង្អង់ឈប់ ដើម្បីឲ្យរថយន្តដឹកទំនិញទៅមុន ព្រោះគាត់ប្រញ៉ាប់ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក ហ្វ័ត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AZ-9917 បើកមកពីក្រោយរថយន្តកូរ៉ូឡា រុញផ្ទុបទៅបុកជាប់ជាមួយរថយន្តឃ្លប់ បណ្តាលឲ្យរងការខូចខាតរថយន្តរៀងៗខ្លួនតែសំណាងល្អក្នុងហេតុការខាងលើនេះមិនមានអ្នករងរបួសឡើយ ។

ក្រោយហេតុការណ៍សមត្ថកិច្ចចុះទៅវាស់វែងនិងបានយករថយន្តទាំង០៣គ្រឿងមកអែបខាងដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ និងឲ្យភាគីរថយន្តទាំង៣ ធ្វើការចរចារគ្នា ចុងក្រោយរថយន្តហ្វ័តជាអ្នកបង្កចេញថ្លៃខូចខាតទៅរថយន្តកូរ៉ូឡាចំនួន៩០០ដុល្លាចំណែរថយន្តដឹកទំនិញសុំរួចខ្លួនបញ្ចប់នៅកន្លែងកើតហេតុ ៕

មតិយោបល់