ភ្នំពេញ: ករណីលួចមានស្ថានទម្ងន់ទោស ដោយសារការកាប់គាស់ទម្លុះទម្លាយ (ប្រើទួណឺវ៉ីសគាស់សោទ្វារឃ្លាំងលួចទូរទស្សន៍) នៅឃ្លាំងគ្មានលេខ ផ្លូវ៣៦៩ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១និង០០នាទី ។
ជនរងគ្រោះឈ្មោះ យ៉េត សុខ អាយុ ៣៩ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ ស្នាក់នៅចំណុចកើតហេតុ ។
ជនសង្ស័យឃាត់ខ្លួនឈ្មោះ ជៀន សារឿន ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះ៤១២ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។
ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះបានចាក់សោទ្វារឃ្លាំង រួចចូលដេកក្នុងឃ្លាំង ស្រាប់តែមានជនសង្ស័យ ២នាក់ ឈ្មោះ ជៀន សារឿន និងឈ្មោះ រក្ស ធ្វើសកម្មភាពយកទួរណឺវ៉ីសគាស់សោទ្វារឃ្លាំង ចូលលួចទូរទស្សន៍ ១គ្រឿង ម៉ាក សាមសុង ពណ៌ខ្មៅ ដាក់លើរទេះនាំគ្នាគេចខ្លួនបានបន្តិច ជនរងគ្រោះឃើញក៏ឃាត់ខ្លួន បានជនសង្ស័យម្នាក់ឈ្មោះ ជៀន សារឿន រួមនិងវត្ថុតាងទូរទស្សន៍ ១គ្រឿង ជារបស់ជនរងគ្រោះ និងរទេះ១ ប្រគល់ឲ្យសមត្ថកិច្ច ចាត់ការតាមច្បាប់ ។
ចំណែកបក្ខពួកជនសង្ស័យឈ្មោះ រក្ស រត់គេចខ្លួនបាត់ ។
+លទ្ធផលធ្វើតេស្តទឹកនោម៖ វិជ្ជមាន (មានសារធាតុញៀន) ៕
មតិយោបល់