ផ្ទះ ព័ត៌មានជាតិ ឃាត់ខ្លួនជនជា...

ឃាត់ខ្លួនជនជាតិចិន២នាក់ពាក់ព័ន្ធលួចឆ្លងដែនខុសច្បាប់

0

ស្ទឹងត្រែង: នៅ វេលាម៉ោង ១០ព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ មន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរ
ជាតិត្រពាំងក្រៀល បានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន២ នាក់ ស្ថិតនៅចំណុចក្បែរស្ពានទី២ ច្រកចេញតាមព្រៃឆ្ពោះទៅប្រទេសឡាវ ពាក់ព័ន្ធនឹងការលួចឆ្លងដែនខុសច្បាប់។

សមត្ថកិច្ចបានឲ្យដឹងថា ជនជាតចិនទាំង ០២នាក់នេះ មាន១.ឈ្មោះ YANG TAOTAO ភេទប្រុស អាយុ ៣០ឆ្នាំ និង២.ឈ្មោះ LIU XIAOXIANG ភេទប្រុស អាយុ ៣៥ឆ្នាំ ដោយជនជាតិចិនជនជាតិចិនទាំងពីរនាក់ខាងលើ គ្មានលិខិតឆ្លងដែន និងបម្រុងលួចឆ្លងដែនខុសច្បាប់ ចេញពីប្រទេសកម្ពុជា ។
កម្លាំងនគរបាលប៉ុស្តិ៍ បានបញ្ជូនបន្ត ទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដើម្បីស្រាវជ្រាវ និងអនុវត្តបន្ត៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.