ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្នបងប្អូន! បុរសម្នាក់ ត្រូវដើមឈើរមៀលសង្កត់ស្លាប់…

ពោធិ៍សាត់: កាលពីវេលាម៉ោង ៣ និង៤៥​ នាទីរសៀលថ្ងៃ២៦ ខែធ្នូ ឆ្នាំ​២០១៨​ ​​មានករណីបុរសម្នាក់ ត្រូវដើមឈើរមៀលសង្កត់ស្លាប់ នៅចំណុចភ្នំក្រឡឹង ស្ថិតក្នុងភូមិដីក្រហម​ ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សពជនរងគ្រោះឈ្មោះ​ កឹម​ សយ​ ភេទប្រុស​ អាយុ​ ៥៣ ឆ្នាំ​ ជនជាតិខ្មែរ ​មុខរបរកសិករ រស់នៅភូមិរាជានុគោល​ឃុំរាជានុគោល​ ស្រុក​ស្ទឹងត្រែង​ ខេត្ត​ស្ទឹង​ត្រែង​ មុខរបរ រកស៊ីអារឈើ​ ស្នាក់នៅភូមិចម្ការជ្រៃខាងត្បូង​ ឃុំអន្លង់រាប​​។

មូលហេតុកាត់គល់ដើមឈើទាល ពេលកាត់ដាច់គល់ឈើនោះ ស្រាប់តែ​រមៀល​កិនលើជនរងគ្រោះស្លាប់តែម្ដង។

បច្ចុប្បន្នសព ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់