ព័ត៌មានជាតិ

មិនដឹងមានវិបត្តិអ្វី! បុរសម្នាក់ បញ្ចប់ជីវិតខ្លួនឯង

ភ្នំពេញៈ បុរសម្នាក់ មិនដឹងថាមានបញ្ហាអ្វីទ្បើយ បែរជាសម្រេចចិត្តបញ្ចប់ជីវិត ដោយចង.កសម្លាប់ខ្លួនឯងទៅវិញ ដែលបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅបន្ទប់ផ្ទះជួលលេខ១៤ ផ្លូវបេតុង ក្រុម៣ ភូមិថ្មគោល២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ សន សាវី ៣១ឆ្នាំ កំលោះចាស់ អតីត សន្តិសុខយាមកង់ ម៉ូតូ ទើបតែមករកការងាររោងចក្រធ្វើ បាន៣ថ្ងៃ មិនទាន់ទាំងរកបានផង។

បុរសខាងលើ បានមកស្នាក់នៅ ជាមួយប្អូនស្រី ក្នុងបន្ទប់ជួលកើតហេតុ មានបងប្អូនចំនួន៣នាក់ ប្រុស២នាក់ ស្រី១នាក់ ជនរងគ្រោះជាកូនច្បង មានឪពុកឈ្មោះ សន វ៉ា អាយុ៥២ឆ្នាំ មុខរបរ កសិករ ម្តាយឈ្មោះ មុំ និន អាយុ៤៧ឆ្នាំ មុខរបរ កសិករ មានស្រុកកំណើត ភូមិកណ្តាល ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។

តាមស្រ្តីឈ្មោះ សន ស្រីមុំ អាយុ២០ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ត្រូវជាប្អូនស្រីបង្កើតនៃសព បានឲ្យដឹងថា បងប្រុសរបស់នាង អត់មានការងារច្រើនថ្ងៃច្រើនខែមកហើយ ទើបសម្រេចចិត្ត ទ្បើងមកស្នាក់នៅបណ្តោះអាសន្នជាមួយគាត់ ដើម្បីរកការងារធ្វើ ប៉ុន្តែមិនទាន់ទាំងរកបានផង នៅព្រឹកថ្ងៃទី២៧ ខែធ្នូនេះ អំទ្បុងគាត់ និងប្តីរបស់គាត់ ចាកចេញទៅធ្វើការងាររោងចក្របាត់ ហើយបងប្រុសរបស់គាត់ នៅក្នុងបន្ទប់តែម្នាក់ឯង រហូតដល់វេលាម៉ោង៥ល្ងាច វិលមកដល់បន្ទប់ជួលវិញ ឃើញបិទទ្វារជិត ខ្ទាស់ដាក់គន្លឹះពីក្នុង គាត់ ហៅបងប្រុស តែមិនឆ្លើយ អស់ជម្រើស ក៏ឲ្យអ្នកជិតខាង ជួយរុញសម្រុកបំបុកទ្វាររបើក ឃើញបងប្រុសខ្លួន ចង.កស្លាប់បាត់ទៅហើយ បង្កឲ្យមានការឆោឡោ ប្រាប់សមត្ថកិច្ច អាជ្ញាធរ ចុះទៅពិនិត្យជាក់ស្តែងតែម្តង។

សកសពបុរសខាងលើ ត្រូវបានសមត្ថកិច្ច មូលដ្ឋាន ជំនាញ ចុះទៅពិនិត្យ កោសល្យវិច័យ ការសន្និដ្ឋាន ពិតជាចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន ពុំមានពាក់ព័ន្ធនឹងបទល្មើសអ្វីឡើយ រួចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

មតិយោបល់