ផ្ទះ ព័ត៌មានជាតិ សូមបងប្អូនប្រ...

សូមបងប្អូនប្រុងប្រយ័ត្ន! យប់ងងឹតរថយន្តហ៊ីយ៉ាន់ដាយ បើកបុកគោ៣ក្បាលពេញទំហឹងខ្ទាតចេញពីផ្លូវ

0

ព្រះសីហនុ: កាលពីវេលាម៉ោង ៨ និង ១០នាទីយប់ ថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២០ ចន្លោះគីឡូម៉ែត្រ ១២៥-១២៦ ស្ថិតភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងរវាងរថយន្តនិងគោ។

ដំណើររឿង៖ មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AX-8206 បើកបរដោយឈ្មោះ ជីន គីន ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរបើកបរ រស់នៅភូមិបទស្លាស្នាម ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ទិសដៅពីភ្នំពេញទៅព្រះសីហនុ ខណ:មកដល់ចំណុចខាងលើរថយន្តបានបុកគោដើរឆ្លងផ្លូវចំនួន០៣ក្បាល តែពុំបណ្តាលឲ្យរងរបួសមនុស្សឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យករថយន្ត និងសត្វពាហនះ(គោ)ទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំកំពង់សីលា ដើម្បីបន្តតាមនីតិវិធី៕

មតិយោបល់