ព្រៃវែងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់ត្រូវបានគេប្រទះឃើញចងកសម្លាប់ខ្លួនលើដើមស្វាយ ក្នុងវត្តស្ថិតក្នុង ភូមិហាបូរ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាវេលាម៉ោង១និង២៥នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ក្រោយពីបាត់ពីផ្ទះរយៈពេលមួយថ្ងៃមួយយប់ ។
ជនរងគ្រោះឈ្មោះ ជា នី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ជាមនុស្សមានជំងឺសរសៃប្រសាទ បានដើរបាត់ពីផ្ទះរយៈពេលមួយថ្ងៃមួយយប់ ហើយសាច់ញាតិដើររកតែមិនឃើញ ។ លុះមកដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ក៏ប្រទះឃើញចងកស្លាប់ នៅលើដើមស្វាយក្នុងវត្តហាបូរ ។
ជនរងគ្រោះធ្លាប់បួសជាព្រះសង្ឃ និងមានប្រវត្តិអាដៃម្តងហើយ តែជួយសង្គ្រោះទាន់ ។
បច្ចុប្បន្ន សាកសពត្រូវបាន ក្រុមគ្រួសារធ្វើពិធីបូជានៅនឹងកន្លែងតែម្តង ៕
មតិយោបល់