ព័ត៌មានជាតិ

ស្កុបពីចូលដេកក្រោមគូទរថយន្ត ខណៈម្ចាស់ស្លាប់បាត់បង់ជីវិត

រតនគិរី: កាលពីវេលាម៉ោង៧ និង ៣០នាទីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ នៅភូមិភ្នំអូកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

ម្ចាស់ម៉ូតូម៉ាកស្កុបពី ពាក់ស្លាកលេខរតនគីរី1B-4530 ឈ្មោះ ស៊ាន សេងលាវ ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្មី សង្កាត់ឡាបានៀក ក្រុងបានលុង ខេត្តរតនគិរី (ស្លាប់)។ អ្នកបើកបរឈ្មោះ ឈុំ សុផា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគីរី
និងអ្នករួមដំណើឈ្មោះ ជាង វណ្ណា អាយុ ៣៦ឆ្នាំ រស់នៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគីរី។

ក្រោយកើតហេតុសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់