បន្ទាយមានជ័យៈ លោក សំ ធារត្ន័ ប្រធានកាំកុងត្រូលច្រកទ្វារតំបន់ បឹងត្រគួន ដែលទើបផ្លាស់ថ្មី ត្រូវបានគេរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតហើយ បន្ទាប់ពីជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ គាបជាប់នៅក្នុងរថយន្ត។
ហេតុការណ៍នេះ បានកើតទ្បើងននៅវេលាម៉ោងប្រហែល ២២យប់ថ្ងៃទី២៨ នៅចំណុចភូមិសាស្ត្រ ឃុំចំការគ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា រថយន្តខាងលើ បានក្រឡាប់ជាច្រើនត្រឡប់ ចូលទៅក្នុងទឹកស្រះ បណ្តាលឲ្យជនរងគ្រោះ គាបជាប់ក្នុងរថយន្តស្លាប់ ក្នុងទឹកយ៉ាងអាណោចអាធ័ម។
រហូតមកទល់ម៉ោងនេះ សពមិនទាន់បានទាញចេញនៅឡើយទេ ដោយសមត្ថកិច្ច និងពលរដ្ឋ កំពុងជួយអន្តរាគមន៍យកសព និងលើករថយន្តចេញពីស្រះ៕
មតិយោបល់