ព័ត៌មានជាតិ

ធ្វើបាបគ្នាម៉្លេះ! បុគ្គលិកក្រុមហ៊ុនស៊ូន​ស៊ូន​ម្នាក់ យកគ្រឿងទេសដាក់ឲ្យម៉ូយ​ហើយមិនឲ្យប្រាក់រត់គេចខ្លួន គ្មានប្រាក់សងក្រុមហ៊ុនចង.កបញ្ចប់ជីវិត

សៀមរាប: នៅវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ​​មានករណីបុរសម្នាក់ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន នៅចំណុចបន្ទប់ជួល ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

សាកសពឈ្មោះ ម៉ែន ណារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនស៊ូនៗ ផ្នែកលក់ មានស្រុកកំណើតភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ បច្ចុប្បន្នស្នាក់នៅជួលបន្ទប់ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បានធ្វើអត្តឃាតយកខ្សែលីឡុងពណ៌ស ចង់ជាប់ប្រហោងឥដ្ឋខ្យល់ ដេលមានកម្ពស់​២.៥០ម៉ែត្រ។
តាមការពិនិត្យសពពុំស្នាកស្នាមអ្វីដែលពាក់ពន្ធនឹងបទល្មើសឡើយ។

មូលហេតុ យកគ្រឿងទេសដាក់ឲ្យម៉ូយហើយម៉ូយមិនបានឲ្យប្រាក់ហើយរត់គេចខ្លួនបាត់(គ្មានប្រាក់សងក្រុមហ៊ុន ក៏បានធ្វើអត្តឃាតដោយខ្លួនឯង៕

មតិយោបល់