ព្រះសីហនុ: បុរសជនជាតិតួគីម្នាក់ បើកម៉ូតូបុកបុរសជនជាតិតួគី ប៉ុនប៉ងមនុស្សឃាត។ ហេតុការណ៍កើតឡើង នាវេលាម៉ោង២ រសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧នេះ សិ្ថតនៅក្នុងភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីបានទទួលដំណឹង កម្លាំងការិយាល័យកណ្តាល នគរបាលព្រហ្មទណ្ឌ សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនបាជនសង្ស័យម្នាក់ ឈ្មោះ MEHMET TEKOGLU ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិតួគី មុខរបរអាជីវកបើកផ្ទះសំណាក់ អឹមខេស៊ីធី ស្នាក់នៅក្រុមទី១៧ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ រីឯជនរងគ្រោះឈ្មោះ OZTURK ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិតួគី មុខរបរ អាជីវកបើកផ្ទះសំណាក់ ស្នាក់នៅភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ វត្ថុតាងចាប់យកបាន ដំបងឬស្សី ទំហំប៉ុនពាក់កណ្តាលកដៃ ប្រវែងកន្លះម៉ែត្រមួយដើម ម៉ូតូម៉ាកអែរប្លែដ ពណ៌ខ្មៅមួយគ្រឿង លេខតួ-លេខម៉ាស៊ីន 0378390 ជាមធ្យោបាយជិះបុកជនរងគ្រោះ។
សមត្ថកិច្ចបញ្ចាក់ថា ករណីនេះបង្កដោយជនសង្សយ័បានជិះម៉ូតូដេញ បុកម៉ូតូរបស់ជនរងគ្រោះ ពីក្រោយបណ្តាលអោយដួល ហើយជនសង្សយ័បានវាយជនរងគ្រោះបន្ថែមទៀត។ បន្ទាប់មកក៏បានប្រតាយប្រតប់គ្នា ក្នុងខណៈនោះ មានប្រជាពលរដ្ឋនិងសមត្ថកិច្ចមកធ្វើអន្តរាគមនិងឃាត់ខ្លួនតែម្តង។
គួររំលឹកផងដែរថា ជនសង្ស័យកន្លងមក ធ្លាប់ជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ ពីបទហិង្សាវៃជនជាតិអ៊ីស្រាអែល នៅឆ្នាំ២០១៣។ ពេលចេញពីពន្ធនាគាហើយ ជនសង្ស័យនេះតែងតែបង្កបញ្ហា ប្រើហិង្សាទៅលើជនបរទេសជាបន្តបន្ទាប់។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងបន្តនីតិវិធី បញ្ជូនទៅសាលា ដំបូងខេត្តចាត់ការតាមច្បាប់៕
មតិយោបល់