ភ្នំពេញៈ កាលពីវេលាម៉ោង ១១និង ៣០ នាទីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៨ មានករណីស្រ្តីម្នាក់ ប្រការរកប្ដីដែលបានបាត់ចេញពីមន្ទីពេទ្យរុស្ស៊ី ដោយនិយាយទាំងអួដើមក ។
បុរសជាប្ដីដែលបានបាត់ខ្លួននោះ មានឈ្មោះថា លឹម រ៉ាស៊ី អាយុ៤៣ ចំណែកស្រ្តីជាប្រពន្ធមានឈ្មោះ ឆាំសំអាត អាយុ ៣៧ ឆ្នាំ មុខរបរមេផ្ទះ បានរៀបកានៅជាមួយគ្នាជិត២០ឆ្នាំហើយ និងមានកូន ៤ នាក់ ស្នាក់នៅសង្កាស់ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។
តាមសម្ដីស្ត្រីខាងលើ បានឲ្យដឹងថា ប្ដីរបស់គាត់មានជំងឺមហារីកដំណាកកាទី៤ ហើយជារៀងរាលដង គាត់តែងតែនាំប្ដីរបស់គាត់ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងទទួលថ្នាំមកលេបជាប្រចាំនៅនឹងផ្ទះ។
ដោយទ្បែកនៅថ្ងៃដែល ប្ដីរបស់គាត់បានរត់ចេញពីមន្ទីរពេទ្យ ខណៈរូបគាត់មិនបាននៅមន្ទីរពេទ្យទេ ដោយទុកប្អូនប្រុសបង្កើតរបស់ខ្លួននៅជាមួយ។
លុះដល់វេលាម៉ោង១និង៣០នាទី ថ្ងៃដដែល បុរសជាប្ដីបានខមកប្រាប់ប្រពន្ធថា គាត់នៅកោះពេជ្យហើយក៏បិតទូរស័ព្ទបាត់ដំណឹងសូន្យឈឹងតែម្ដង ភ្លាមៗនោះបងប្អូន និងក្រុមគ្រួសារ បានតាមរកតែរកមិនឃើញសោះ។
ចុងក្រោយប្រពន្ធ និងក្រុមគ្រួសារ បានស្នើសុំឲ្យយសមត្ថកិច្ច ជួយតាមរកប្ដីគាត់ត្រឡបមកផ្ទះវិញផង៕
មតិយោបល់