បើទោះជាតារាសម្ដែងអ្នកនាង ភិន សុដាលីស ធ្លាប់បានសម្ដែងជាតួអង្គស៊ិចស៊ី និងធ្លាប់សម្ដែងក្នុងឈុតស្នេហាស្រើបស្រាល ក្នុងរឿង«មន្តស្នេហ៍លេខា» តែតារាស្រីរូបនេះ បានអះអាងថា ខ្លួនមិនចង់សម្ដែងជាតួអង្គនារី ដែលត្រូវតួអង្គបុរសឱបថើប និងឃើញរូបស៊ិចស៊ីរបស់នាងនោះទេ ដោយនាងបានទាំងប្រកាសថា នឹងឈប់សម្ដែងក្នុងប្លង់បែបនេះនោះផង។ យ៉ាងណាមិញ ក្នុងរឿង «កាំបិតមុខ២!» មានការទម្លាយថា អ្នកនាងបានសម្ដែងស៊ិចស៊ី និងរោលរាលខ្លាំងជាងរឿងមុន ដោយសារតែខាងផលិតករ គឺឪពុករបស់នាង ទទូចឲ្យសម្ដែង។
លោក អ៉ិន បានសារភាពថា ក្នុងរឿង «កាំបិតមុខ២» អ្នកនាង ភិន សុដាលីស សម្ដែងរោលរាលមិនអន់ជាងតារាស្រីបរទេសនោះទេ ដោយសារតែក្នុងរឿងនោះ រូបនាងត្រូវខាងផលិតករជ្រើស ឲ្យសម្ដែងជាតួស្រីកំណាន់របស់លោក អូន ឧស្សាហ៍ ដែលលោកបញ្ជាក់ថា តួអង្គជានារីក្រៅផ្ទះបែបនេះ បើមិនបានរំលេចឈុតឆាកស៊ិចស៊ីរោលរាលទេ គឺពិតជាមិនសមឡើយ ព្រោះតែបើនារីនោះ សម្ដែងត្រឹមតែឈុតឆាកឱបថើបៗ តើធ្វើមិចស្វាមីរបស់នារីងប់ងល់ដល់ម្លឹង។ លោកថាតួអង្គរបស់ដាលីស លោកមិនដឹងត្រូវរកអ្នកណាវ័យក្មេង ហើយហ៊ានសម្ដែងឲ្យរោលរាលខ្លាំង តាមការចង់បាននោះទេ ដោយលោកយល់ថា ការទទួលសម្ដែងរបស់នាងក្នុងភាពយន្តនេះ គឺជារឿង ដែលលោកសប្បាយចិត្ត។
លោកនិយាយថា «ដាលីស អត់ចង់សម្ដែងចឹងៗទៀតទេ តាំងពីត្រូវគេរិះគន់ថា ហ៊ានសម្ដែងសាហាវ ក្នុងរឿងមន្តស្នេហ៍លេខាម្ដង ហើយក្នុងរឿងនេះ បើបានមើលបានដឹងថា ដាលីសសម្ដែងរោលរាលណាស់ ជាមួយឧស្សាហ៍ គឺស៊ិចស៊ីខ្លាំងជាងគាត់សម្ដែងលើកមុនឆ្ងាយណាស់ ព្រោះតែគាត់ជាតួអង្គស្រីកំណាន់ដណ្ដើមប្ដីគេ អ៊ីចឹងទាល់តែលេងឈុតឲ្យសាហាវចឹង បានវាសមជានារីដណ្ដើមប្ដីគេ!»។
លោក អ៉ិន បន្តថា ភិន សុដាលីស មិនចង់ល្បីព្រោះតែបានសម្ដែងជាតួស៊ិចស៊ី ឬរោលរាល់ចឹងទេ តែដោយសារតែរឿងហ្នឹង ជារបស់គ្រួសារផលិត ទើបនាងហ៊ានសម្ដែង ហើយលែងស៊ីចស៊ីយ៉ាងសាហាវ ជាពិសេសក្នុងឈុតលើគ្រែ។ យ៉ាងណាមិញ លោកថា ផលិតកររក្សាទុកតែឈុត ដែលអាចទទួលយកបានប៉ុណ្ណោះ ចំណែកឈុតឆាករោលរាលហួសប្រមាណ គឺនឹងត្រូវកាត់ចោល។ លោកថាខ្លួនជ្រើសរើស ត្រូវដែលជ្រើសលោក អូន ឧស្សាហ៍ ឲ្យសម្ដែងតួឯក ហើយជ្រើសភិន សុដាលីស ឲ្យសម្ដែងជាតួសាហាយស្មន់លោក អូន ឧស្សាហ៍ ដែលលោកយល់ថា ប្រសិនបើជ្រើសយកតួដែលខ្វះទំនាក់ទំនងក្រៅឆាកជាមួយគ្នា គឺពិតជាអៀនៗគ្នា ហើយសម្ដែងមិនកើតនោះឡើយ។ លោកថាភិន សុដាលីស ប្រកែកមិនចង់សម្ដែងនោះទេ ប៉ុន្តែដោយសារតែនាងប្រកែកមិនបាន ទើបហ៊ានសម្ដែងតាមការចង់បាន ហើយលះបង់សម្ដែងស៊ិចស៊ី និងរោលរាលយ៉ាងកប់ទៀត ធ្វើឲ្យផលិតករពេញចិត្ត ជាពិសេសគឺអ្នកនិពន្ធ៕
មតិយោបល់