ព័ត៌មានជាតិ

យកអាវុធកែច្នៃប៉ុនប៉ងធ្វើឃាត តែមិនបានសម្រេចនិងករណីហិង្សាដោយចេតនា

រតនគិរី: យោងតាមផេកផ្សព្វផ្សាយអប់រំក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៩និង៩នាទីយប់ មានករណីប៉ុនម៉ងមនុស្សឃាតកម្មមិនបានសម្រេច (ប្រើប្រាស់អាវុធកែច្នៃ)នៅចំណុចខាងត្បូងបឹងកន្សែង ភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបាលុង ខេត្តរតនគិរី។

ជនរងគ្រោះឈ្មោះ នឿន វីរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិគ្រឹង រស់នៅភូមិតាអងប៉ុក ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី ត្រូវបានជនមិនស្គាល់អត្តសញ្ញាណជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាក បានបាញ់ទៅលើជនរងគ្រោះ១គ្រាប់ត្រូវចំភ្លៅខាងស្តាំ ខណ:ដែលជនរងគ្រោះឈប់ម៉ូតូនៅក្បែរសួនខាងត្បូងបឹងកន្សែង។

ក្រោយកើតហេតុយើងបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ក្រោយវះកាត់ឃើញមានគ្រាប់កង់មួយគ្រាប់បៀមជាប់នឹងភ្លៅ។ បច្ចុប្បន្នកម្លាំងការិយាល័យជំនាញខេត្តសហការជាមួយកម្លាំងអធិការក្រុងបានលុង ធ្វើការស្រាវជ្រាវតាមនីតិវិធី។

ចំណែកឯករណីហិង្សាដោយចេតនា (កាប់នឹងកាំបិត) នៅវេលាម៉ោង៨និង៤៥នាទី មានករណីហិង្សាដោយចេតនា នៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិយឺន ឃុំកក់ ស្រុកបរកែវ ។

ជនរងគ្រោះមាន២នាក់៖ ទី១.ឈ្មោះ សៀវ ម៉ៅ ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ ,២ឈ្មោះ សៀង ម៉េងស្រ៊ន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង២រស់នៅភូមិឃុំកើតហេតុខាងលើ ត្រូវបានជនល្មើសឈ្មោះ នៅ ដាលីស ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ​ស្នាក់នៅជាមួយជនរងគ្រោះបានឈ្លោះប្រកែកគ្នាពេលផឹកស៊ី ហើយជនសង្ស័យបានកាប់ទៅលើជនរងគ្រោះទាំង២ បណ្តាលឲ្យរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុក ។

បច្ចុប្បន្នកម្លាំងអធិការស្រុកបរកែវ បានឃាត់ជនសង្ស័យដើម្បីបំពេញបែបបទតាមនីតិវិធីច្បាប់៕

មតិយោបល់