ព័ត៌មានអន្តរជាតិ

ចិន កសាងស្ថានីយអង់តែនវិទ្យុយ៉ាងធំ ដើម្បីទាក់ទងជាមួយនាវាមុជទឹក

ចិនៈ យោងតាមក្រុមអ្នកស្រាវជ្រាវ ដែលភ្ជាប់ទៅនឹងគម្រោងនេះ បានឲ្យដឹងថា ក្រុងប៉េកាំង បានសាងសង់ឧបករណ៍អង់តែនវិទ្យុដ៏ធំមួយ ដែលគ្របដណ្តប់លើផ្ទៃដីជាង ១ ពាន់គីឡូម៉ែត្រការ៉េ នៅទីតាំងសម្ងាត់មួយ នៅក្នុងព្រំដែនរបស់ប្រទេស។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩។

គម្រោងអង់តែនវិទ្យុ បានស្ថិតក្រោមការពិនិត្យពិច័យ ដោយសារប្រភេទរលកសំទ្បេង ដែលបានបញ្ចេញពីគម្រោងវិទ្យុអេឡិចត្រូនិចឥតខ្សែ (WEM) ហៅថារលកវិទ្យុសកម្មទាបបំផុត (ELF) ត្រូវបានគេចាត់ទុកថា ជាភ្នាក់ងារបង្កជំងឺមហារីក។

សារព័ត៌មានចិនខាងត្បូង Morning Post បានរាយការណ៍ថា គម្រោង ELF ដំបូងគេរបស់ចិន មានចម្ងាយ ១,៤០០ ម៉ាយ ត្រូវបានបញ្ចប់ការសាងសង់ បន្ទាប់ពីចំណាយពេលអស់រយៈពេល ១៣ ឆ្នាំ។ ទីតាំងរបស់ប៉ុស្តិ៍អង់តែនវិទ្យុ មិនត្រូវបានបញ្ចេញឲ្យដឹងនោះទេ ប៉ុន្តែ SCMP និយាយថា វាស្ថិតនៅកន្លែងណាមួយ នៃភាគកណ្តាលតំបន់ Huazhong ៕

មតិយោបល់