ព័ត៌មានជាតិ

បម្រើការងារនៅសហគ្រាសឱសថPPM ម្នាក់មានសតិមិនប្រក្រតី ឪពុកសម្រាន្តលក់មួយភ្លែតភ្ញាក់ឡើងឡើងឃើញកូនចងកសម្លាប់ខ្លួន

ភ្នំពេញ: បុរសម្នាក់ ខណ:ដែលខ្លួនមានជំងឺសតិមិនប្រក្រតី ឃ្លាំមើលថែដោយក្រុមគ្រួសារ គ្រាន់តែឪពុក សម្រាន្តលង់លក់មួយភ្លែតដឹងខ្លួនឡើងបាត់កូន ដើររកតាមមើល ស្រាប់តែប្រទះឃើញចងកសម្លាប់ខ្លួនស្លាប់បាត់នៅលើផ្ទះ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅផ្ទះតាមផ្លូវលំ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

សាកសពមានឈ្មោះ កែវ ភារិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរនៅផ្ទះ មានសតិមិនប្រក្រតី មានប្រពន្ធឈ្មោះ ចាប លីដា អាយុ២៩ឆ្នាំ មុខរបរ បម្រើការងារនៅសហគ្រាសឱសថPPM មានកូនប្រុសចំនួន៣នាក់ រស់នៅជុំគ្រួសារ ឪពុកម្តាយ នៅផ្ទះកើតហេតុ ។

តាមក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះ សុខភាពមិនសូវល្អ មានសតិមិនប្រក្រតី ក្រុមគ្រួសារឃ្លាំមើលថែ ប្រពន្ធចេញទៅធ្វើការងារ ហើយមុនកើតហេតុ ខណ:ដែលប្រពន្ធរវល់តែនៅធ្វើការ ម្តាយរវល់ចេញទៅក្រៅ នៅតែឪពុក កូនតូចៗ៣នាក់ នៅផ្ទះ វេលាម៉ោង១និង៣០នាទីរសៀលមុនកើតហេតុ ជនរងគ្រោះនៅដេកលេងក្រោមផ្ទះ ឪពុកអស់កម្លាំងលង់លក់មួយភ្លែត រហូតដល់វេលាម៉ោង២និង៥០នាទី ម្តាយវិលវិញចូលផ្ទះមិនឃើញកូន(ជនរងគ្រោះ) ដាស់សួរឪពុក នាំគ្នាដើររក ស្រាប់តែប្រទះឃើញ ជនរងគ្រោះ ចងកសម្លាប់ខ្លួននៅលើផ្ទះ ជាប់នឹងចម្រឹងបង្អួចស្លាប់បាត់ ទើបឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យមើល ។

សាកសពជនរងគ្រោះក្រោយពីសមត្ថកិច្ចជំនាញ ពិនិត្យកោសល្យវិច័យ ឃើញថាពិតជាស្លាប់ដោយចងកធ្វើអត្តឃាតមែនរួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់