សៀមរាបៈ កាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងពាក់ព័ន្ធ បានចេញការពារនៅតាមដងផ្លូវ និងតាមបណ្តាលគោលដៅសំខាន់ៗពិសេសតំបន់pubstreetដែលជាកន្លែងភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកទស្សនាកម្សាន្តក្នុងពិធីឆ្លងឆ្នាំសកលឆ្នាំ២០១៨ ឈានចូលឆ្នាំ២០១៩ ដែលមានភ្ញៀវជាតិនិងអន្តរជាតិ ចូលរួមទស្សនានិងកម្សាន្តសប្បាយយ៉ាងច្រើនកុះករក្នុងទឹកដីនៃខេត្តសៀមរាប។
ដើម្បីធានាការពារនិងថែរក្សាបាននូវសន្តិសុខសុវត្ថិភាពនិងសណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរជូនថ្នាក់ដឹកនាំប្រជាពលរដ្ឋភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ដែលបានអញ្ជើញមកចូលរួមនាពិធីនេះ។ កងកម្លាំងនគរបាលយើងបានយកអស់កម្លាំងកាយចិត្តខិតខំប្រឹងប្រែងអនុវត្តនូវតួនាទីនិងភារកិច្ចរបស់ខ្លួនក្នុងកិច្ចការពារបង្ការទប់ស្កាត់បទល្មើសថែរក្សាសន្តិសុខសុវត្ថិភាពនិងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ បានល្អប្រសើរធ្វើឲ្យពិធីឆ្លងឆ្នាំសកល នាពេលនេះទទួលបានជោគជ័យនិងលទ្ធផលល្អប្រសើរ៕
មតិយោបល់