ព័ត៌មានជាតិ

បុគ្គលិក​មេក្រូហិរញ្ញវត្ថុក្រេឌិតភីអិលស៊ីម្នាក់ ជិះម៉ូតូលឿនមិនប្រយ័ត្ន បុកខឿនរង្វង់មូលពោធិ៍បាក់ក្រង ស្លាប់យ៉ាងអាណោចអាធ័ម!

​កំពង់ធំៈ កាលពីវេលាម៉ោង១និង២០នាទីយប់ ឈានចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង បណ្តាលឲ្យស្លាប់ នៅ
លើ​ផ្លូវជាតិលេខ​៦ រង្វង់មូលពោធិ៍បាក់ក្រង ភូមិសំរោង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

​​ជនរងគ្រោះមានឈ្មោះ ណាវ សុថា ភេទប្រុស អាយុ៣០ឆ្នាំ បុគ្គលិកប្រតិបត្តិការប្រសិទ្ធភាពមេក្រូហិរញ្ញវត្ថុក្រេឌិតភីអិលស៊ី រស់នៅភូមិទួលអង្គប់ ឃុំសំបូរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកJTR ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1JF-9091​។

ចំពោះវត្ថុតាងម៉ូតូរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ចំណែកសាកសពរក្សាទុកនៅមន្ទីរពេទ្យខេត្តកំពង់ធំ រង់ចាំគ្រួសារមកទទួល។

​​មូលហេតុបឋមបង្កឡើងដោយ អ្នកបើកបរម៉ូតូមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានបើកបុកខឿនរង្វង់មូល៕

មតិយោបល់