យោងតាមប្រភពព័ត៌មានរបស់ colombiareports បានឲ្យដឹងថា អ្នកនិពន្ធសញ្ជាតិកូឡ៊ុំប៊ី បានប្រកាសកាលពីថ្ងៃ ពុធ កន្លងទៅនេះ គាត់កំពុងប្រកាសលក់ពងស្វាសរបស់ខ្លួនក្នុងតម្លៃ $20,000 ដើម្បីប្រមូលប្រាក់សម្រាប់ដំណើរទស្សនៈកិច្ចទៅកាន់ទ្វីបអឺរ៉ុប។
សិល្បៈករ Raffael Medina Brochero បាននិយាយថា លុយដែលបានមកពីការលក់ពងស្វាសនេះ ដើម្បីជាជំនួយក្នុងដំណើរទស្សនៈកិច្ចទៅកាន់ទ្វីបអឺរ៉ុប ខណៈពេលដែលបង្ហាញ កំណាព្យសន្ថិភាពនៅក្នុងប្រទេសកូឡ៊ុំប៊ី។
អ្នកនិពន្ធដែលប្រកាសលក់ពងស្វាសនេះ មកពី ភាគខាងជើង Magdalena បានប្រាប់ដល់ស្ថានីយ៍វិទ្យុថា Caracol គាត់បានពងស្វាសនេះ ហើយក៏ជាមនុស្សទី ១ ហើយដែលឲ្យគាត់នូវចំនួនទឹកប្រាក់យ៉ាងច្រើនសន្ធឹក។
របាយការណ៍ពីអ្នកនិពន្ធរូបនេះ បានធ្វើការសម្រេចចិត្តលក់ពងស្វាសនេះ បន្ទាប់ពីទទួលបានបទពិសោធន៍ដ៏អាក្រក់ ក្នុងដំណើរទស្សនៈកិច្ចទៅកាន់ភាគខាងត្បូង អាមេរិក ក្នុងឆ្នាំ ២០១២។ដោយបានធ្វើដំណើរតាមរយៈបណ្តាប្រទេសនានា ដោយខ្វះខាត់ប្រាក់នៅ Bolivia ហេតុនេះខ្លាចមានបទពិសោធន៍អាក្រក់នេះ ម្តងទៀតក៏សម្រេចចិត្តលលក់ពងស្វាសតែម្តង។
ក្នុងការការពារធ្វើការសម្រេចចិត្តនេះដែរ លោក Raffael Medina Brochero បាននិយាយថា ជីវិតរបស់គាត់ត្រូវបានទទួរងគ្រោះថ្នាក់នៅ La Paz, Bolivia ដោយខ្វះខាត់ប្រាក់ក្នុងចំណោមប្រទេសទាំង ៥ ផ្សេងទៀត ហើយក៏បានលក់ចិញ្ចៀនអាពាហ៍ពិពាហ៍នៅ Peru ដែលជាអ្វីគ្រប់យ៉ាងដើម្បីផ្សព្វផ្សាយកំណាព្យរបស់គាត់។
បន្ទាប់ពីទទួលបានបទពិសោធន៍ទាំងនេះ លោក Medina បានសម្រេចចិត្តថា ចាំបាច់ត្រូវតែលក់ពងស្វាសរបស់គាត់ ក្នុងគោលបំណងដើម្បីសម្រេចចិត្តសុបិន្តរបស់គាត់ និងការសម្តែងតាមរយៈកំណាព្យ សន្តិភាពនៅក្នុងប្រទេសកូឡុំប៊ី ទៅកាន់ទ្វីបអឺរ៉ុប។
គួរបញ្ជាក់ផងដែរថា អ្នកនិពន្ធសញ្ជាតិកូឡ៊ុំប៊ីរូបនេះ បានបោះពុម្ពផ្សាយសៀវភៅចំនួន ១១ ក្បាល ខណៈដែលគាត់មានវ័យ ៣៥ ឆ្នាំ ក្នុងអាជីពជាអ្នកនិពន្ធ៕
https://i1272.photobucket.com/albums/y389/domneng/2013-04/Jessica-Jane%20Clement/raffael_zps9bec03cc.jpg
មតិយោបល់