ព័ត៌មានជាតិ

សាហាវណាស់! រថយន្ត៣គ្រឿង និងម៉ូតូ១គ្រឿងពន្លះគ្នា ស្លាប់២នាក់ របួសធ្ងន់ស្រាល៣នាក់ នៅផ្លូវជាតិ​លេខ៦

សៀមរាប: សមត្ថកិច្ចបានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត៣គ្រឿង និងម៉ូតូ១គ្រឿង រួមមាន រថយន្តដឹក​ដី ពាក់​ស្លាក​លេខ ចង្កូត​ស្តាំ PP 0272 បានបុករថយន្តដឹក​ដី​១គ្រឿង​ទៀត ពាក់​ស្លាក​លេខ ភ្នំពេញ 3A-4963 វ៉ា​ក់និងបុក​ជាមួយនឹង​ម៉ូតូ​ម៉ាកហុងដាសេ១២៥ ទើបនឹងចេញពីចាក់សាំង បុកពេញទំហឹងហើយក្រឡាប់សង្កត់ពីលើ ទៅបុកផ្ទប់នឹងរថយន្ត​តូយ៉ូតាកាមរី​គូទស្វិត ១គ្រឿង​ទៀត បណ្តាលឲ្យមនុស្ស២នាក់ស្លាប់យ៉ាងអាណោចអាធ័ម និង៣នាក់ទៀតរងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ លើ​ផ្លូវជាតិ​លេខ៦ ភូមិ​អង្ក្រង ឃុំ​កន្ទ្រាំ​ង ស្រុកប្រាសាទ​បាគង ខេត្តសៀមរាប ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើការពិនិត្យនិងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទ​បាគង រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត។ ចំណែកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់