ព័ត៌មានអន្តរជាតិ

អង់គ្លេស ដាក់ពង្រាយនាវាដ៏ធំចំនួន ២គ្រឿង ទៅកាន់ឈូងសមុទ្រខ្លួន ជុំវិញវិបត្តិជនចំណាកស្រុក

អង់គ្លេសៈ យោងទៅតាមរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃចក្រភពអង់គ្លេស លោក Sajid Javid បានឲ្យដឹងថា ទន្ទឹមនឹងការជួយសង្រ្គោះជនអន្តោប្រវេសន៍ដ៏មានសារៈសំខាន់ ការការពារព្រំដែនរបស់ប្រទេសជាតិ ក៏ពិតជាចាំបាច់ផងដែរ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩។

កងកម្លាំងព្រំដែនអង់គ្លេស ត្រូវបានដាក់ពង្រាយនាវាធំៗ ចំនួនពីរគ្រឿង សម្រាប់បេសកកម្មរបស់ខ្លួន នៅឯនាយសមុទ្រ ទៅកាន់ឈូងសមុទ្រអង់គ្លេស បន្ទាប់ពីជនអន្តោប្រវេសន៍ប្រហែល ១០០ នាក់ បានព្យាយាមឆ្លងកាត់ច្រកសមុទ្រនេះ។

ការដាក់ពង្រាយនេះ បានកើតទ្បើងបន្ទាប់ពីឧបទ្ទវហេតុថ្មីចុងក្រោយនេះ គឺមានជនអន្តោប្រវេសន៍ ១២ នាក់ ក្នុងនោះមានទាំងកូនក្មេងអាយុ ១០ ឆ្នាំផង ត្រូវបានគេឃុំខ្លួន នៅឆ្នេរសមុទ្រ Kent របស់ប្រទេសអង់គ្លេសកាលពីថ្ងៃច័ន្ទ៕

មតិយោបល់