ព័ត៌មានជាតិ

មិនដឹងកើតអី! ស្ត្រីម្នាក់ ជិះម៉ូតូសុខៗ ក៏ដួលបោកក្បាលស្លាប់ភ្លាមៗ

ព្រះសីហនុ: តាមសេចក្ដីរាយការណ៍បឋមរបស់សមត្ថកិច្ច បានឲ្យដឹងថា មានករណីស្ត្រីម្នាក់ បានជិះម៉ូតូដួលខ្លួនឯង បណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង៨ និង ៣០នាទីព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ ស្ថិតតាមផ្លូវបេតុង ជិតភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ករណីនេះដែរ សមត្ថកិច្ចពុំទាន់បានបញ្ជាក់អំពីមូលហេតុ យ៉ាងណានោះទេ ដោយសារកម្លាំងជំនាញ កំពុងត្រួតពិនិត្យ និងធ្វើកោសល្យវិច័យសពជនរងគ្រោះ៕

មតិយោបល់