កោះកុងៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលប្រជាពលរដ្ឋបានប្រទះឃើញសពបុរសវិកលចរិតម្នាក់ បានដេកស្លាប់ក្បែរដងផ្លូវ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង៥០នាទី នៅចំណុចភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
សមត្ថកិច្ចបានបញ្ជាក់ថា សពជនរងគ្រោះមានឈ្មោះ ឡាវ ភេទប្រុស អាយុប្រហែល៥០ឆ្នាំ ជាជនអនាថ វិកលចរិក មានទីលំនៅ មិនពិតប្រាកដ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យប្រគល់សពឲ្យលោកមេភូមិរៀបចំធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់