ព័ត៌មានជាតិ

ក្មេងៗសោះខូចអនាគតអស់ហើយ! សមត្ថកិច្ចឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀន ២នាក់

កោះកុង: នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ៧ព្រឹក អធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា សហការជាមួយកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨២៧ បង្ក្រាបបានករណីប្រើប្រាស់ និងរក្សាទុកគ្រឿងញៀន ១ករណី នៅចំណុចដីឡូ១កន្លែង ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានធ្វើការឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន២នាក់មាន៖
១- ឈ្មោះ វណ្ណ សុខម៉េង ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរ កម្មករ មានទីលំនៅបច្ចុប្បន្ន ភូមិ-ឃុំកើតហេតុខាងលើ។
២- ឈ្មោះ បឿន ហេង ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ កម្មករ មានទីលំនៅបច្ចុប្បន្នភូមិ-ឃុំកើតហេតុខាងលើ។

ក្នុងនោះដែរ​សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖ ថ្នាំញៀនប្រភេទ ICE ចំនួន ៩ កញ្ចប់ និងថង់វេចខ្ចប់មួយចំនួន។

បច្ចុប្បន្នសមត្ថកិច្ចកំពុងសាកសួរ និងបំពេញសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់