ព័ត៌មានជាតិ

មនុស្ស ៤នាក់ រងរបួស ក្នុងករណីអគ្គិភ័យឆេះឡសម្ងួតកៅស៊ូក្រែប នៅខេត្តរតនគិរី

រតនគិរី: នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ម៉ោង ៦និង៥០នាទី មានករណីអគ្គិភ័យឆេះឡសម្ងួតកៅស៊ូក្រែប
នៅចម្ការកៅស៊ូ លោក ណៃ សាក់ ស្ថិតនៅភូមិយ៉ាកសោម ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគិរី ។

ដោយមានកងកម្លាំងប្រចាំបញ្ជា ត្រៀមទ្រទ្រង់សភាពការណ៍ផ្សេងៗ ធ្វើឲ្យប្រតិបត្តិការពន្លត់អគ្គិភ័យ ទាន់ពេលវេលា ទទួលបានជោគជ័យ
កម្លាំងនគរបាលចុះប្រតិបត្តិការ ចំនួន ០៦នាក់ ដែលប្រើប្រាស់ទឹកអស់ ចំនួន ០១ រថយន្ត អគ្គិភ័យនេះបានឆេះ បានធ្វើឲ្យខូចខាត
-ឡសម្ងួតធំ ចំនួន ០១ ឡ
-កៅស៊ូ ក្រែប ឆេះអស់ ចំនួន ១៤ រ៉ៃ
-ដែកដំបូល ត្រូវបានឆេះខូចខាត
-មនុស្សរលាកភ្លើង របួសស្រាល ចំនួន ០៤នាក់។

មូលហេតុ៖ ដោយសារក្រៅស៊ូក្រែប ដាច់ធ្លាក់ចូលរុនហ៊ើយ៕

មតិយោបល់