ព័ត៌មានជាតិ

អាសូរ! លោកយាយអាយុ​៧២​ឆ្នាំម្នាក់ វង្វេង​ដើរធ្លាក់ទឹកលង់ស្លាប់

កោះកុង: កាលពីវេលាម៉ោង​១០និង៥០​នាទីព្រឹក ថ្ងៃទី​០២ ខែ មករា ឆ្នាំ ២០១៩ មានករណីប្រជាពលរដ្ឋ បាន​ប្រទះឃើញសពអណ្តែតទឹក នៅចំណុចព្រែកកោះប៉ោ ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

បើតាមការបញ្ជាក់របស់កូនជនរងគ្រោះ បានឲ្យដឹងថាសពរងគ្រោះមានឈ្មោះ ម៉ី ផែន ភេទស្រី អាយុ ៧២ ឆ្នាំ គាត់ចាស់ជរាវង្វេងបាត់ការចងចាំ ទើបដើរធ្លាក់ទឹកលង់ស្លាប់។

ក្រោយធ្វើកោសល្យវិច័យរួច កម្លាំងជំនាញយើង បានប្រគល់សពជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់