ករណីបុរសម្នាក់ផឹកស្រាវង្វេងដើរទៅផ្ទះក៏រំអិលច្រាំងទឹកស្ទឹងបណ្តាលអោយលង់ស្លាប់ នៅខេត្តបន្ទាយមានជ័យ…
បន្ទាយមានជ័យ:ប្រភពយោងតាមអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណបានអោយដឹងថា នៅថ្ងៃទី២២.១០.២០២៣ វេលាប្រហែលម៉ោង ១៥.២០នាទីនៅស្ទឹងព្រហូត ភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ មានករណីមនុស្សលង់ទឹកស្លាប់បានកើតឡើង ។ជនរងគ្រោះឈ្មោះ ជឿន លន់ ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិគាប សង្កាត់ទឹកថ្លា បានមកផឹកស្រានៅកន្លែងកើតហេតុខាងលើរួច វង្វេងដេីរទៅផ្ទះ ក៏រំអិលច្រាំងទឹកស្ទឹងក៏បានលង់ទឹក ពេលនោះក៏មានប្រជាពលរដ្ឋនៅក្បែរនោះបានឃើញជិះទូកទៅជួយតែជួយមិនទាន់ ។…