ព័ត៌មានជាតិ

យុវតីម្នាក់ តូចចិត្តមានជំងឺប្រចាំកាយ ចង.កបញ្ចប់ជីវិត!

ស្ទឹងត្រែង: កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ មានករណី​យុវតីម្នាក់ធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួន នៅភូមិជិះក្រោម ឃុំងព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ជនរងគ្រោះមានឈ្មោះ ផៃ ឈូក ភេទស្រី អាយុ២៣ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ។
មូលហេតុ ជនរងគ្រោះមានជំងឺប្រចាំកាយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកោសល្យវិច័យ រួចប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់