ព័ត៌មានជាតិ

Update៖ មកដឹងការពិតតាមរយៈស្តេតធឺសក្នុងFacebook! ក្រោយពីសិស្សស្រីសម្រស់ស្រស់ស្អាតរបស់សាលាសុវណ្ណភូមិម្នាក់ ​​ចង.កបញ្ចប់ជីវិតបុរីប៊ុន ហួរ!

ភ្នំពេញៈ យុវតីសិស្សសាលាម្នាក់ ដោយមិនដឹង គិតយល់ឃើញយ៉ាងណា រហូតគិតផ្តេសផ្តាស រហូតប៉ុនប៉ងសម្លាប់ខ្លួនរហូត៣ ដងក្នុងវ័យទើបតែ១៧ឆ្នាំតែមិនបានសម្រេច រហូតមកដល់លើកទី៤ ស្លាប់តាមបំណង់ដែលខ្លួនបានគ្រោងទុក ស្របពេលដែលឪពុករវល់នៅបរទេស បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥និង៤០នាទីព្រលប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះ25E ក្នុងបុរីប៊ុន ហួរ ក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នារីគិតខ្លីខាងលើ មានឈ្មោះ ដេត ពេជ្រចន្ទលីហ្សា​ អាយុ១៧ឆ្នាំ មុខរបរ រៀនថ្នាក់ទី១២ សាលាសុវណ្ណភូមិ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

តាមការបំភ្លឺ ពីជីដូនរបស់សព ឈ្មោះ ប៊ុន សូរិយា អាយុ៦០ឆ្នាំ រស់នៅផ្ទះកើតហេតុ បានឲ្យដឹងថា ចៅស្រីរបស់គាត់ បានប៉ុនប៉ងសម្លាប់ខ្លួនចំនួន៣លើកមកហើយ តែមិនបានសម្រេច លុះមកដល់លើកទី៤នេះ ស្របពេលដែលឪពុកម្តាយមិននៅផ្ទះ រវល់តែទៅប្រទេសសាំងហ្គាពួរ ជិតមួយសប្តាហ៍ទៅហើយ នៅតែ២នាក់ជីដូន ហើយមុនកើតហេតុ ឃើញជិតលើកចុងក្រោយនោះ នៅវេលាម៉ោង៣រសៀលថ្ងៃនេះ ជីដូនបានឡើងទៅបន្ទប់នៅជាន់ទី១ ឃើញចៅស្រីកំពុងដេកលេងធម្មតា លុះរហូតដល់ម៉ោង៥និង៥០នាទីព្រលទៅហើយ បាត់ចៅមិនឃើញចុះមករកបាយទឹក ទើបឡើងទៅតាមហៅ រុញតែទ្វារបន្ទប់ ពុទ្ធោ ! ចៅស្រីចង.កសម្លាប់ខ្លួន ស្លាប់បាត់ទៅហើយ ទើបស្រែកឆោឡោ ផ្អើលអ្នកជិតខាង ប្រាប់ទាំងសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង ។

បន្ទាប់ពីភ្ញាក់ផ្អើល នារីវ័យក្មេងចងកធ្វើអត្តឃាត មានមិត្តភក្តិរួមថ្នាក់ ប្រុសស្រី នាំគ្នាផ្អើលមកចូលរួមសោកស្តាយ ហើយក៏លេចមុខយុវជនម្នាក់ ត្រូវបាន មិត្តភក្តិនៃសពប្រាប់ថាត្រូវជាសង្សារ មកដល់កន្លែងកើតហេតុ ស្រែកទ្រហោយំ សោកស្តាយជីវិត អតីតសង្សារ មិនគួរណាគិតខ្លី បោកខ្លួនរហូតដួលសន្លប់ខ្លួនឯង ត្រូវបានបងប្អូនប្រជាពលរដ្ឋ ដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយពីបានសមត្ថកិច្ចចុះទៅពិនិត្យសាកសព និងធ្វើកោសល្យវិច័យរួចមក ឃើញថាពិតជាស្លាប់ដោយចងកសម្លាប់ខ្លួនឯងពិតមែន ទើបប្រគល់ជូនក្រុមគ្រួសារចាត់ចែង រៀបចំធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់