ព័ត៌មានជាតិ

លោក Mendes ភ្នាក់ងារកីឡាករ CR7 នឹងហោះទៅទីក្រុង Turin ដើម្បីជួបពិភាក្សាជាមួយនឹង Juventus

បរទេស៖ កីឡាករខ្សែប្រយុទ្ធប៉ទុយហ្គាល់វ័យចំណាស់ CR7 ប៉ុន្មានថ្ងៃចុងក្រោយនេះគឺបានទទួលនូវព័ត៌មានអំពីការចេញផ្សាយថានឹងអាចផ្ទេរទៅចូលរួមជាមួយនឹងក្លឹបមេឃខៀវ Man City ខណ:ដែលក្លឹបអង់គ្លេសមួយនេះហាក់ដូចជាបរាជ័យមិនអាចនាំយក Harry Kane ពី Spurs បាននោះទេ។

គិតត្រឹមថ្ងៃពុធម្សិលមិញនេះភ្នាក់ងាររបស់កីឡាករ CR7 គឺលោក Jorge Mendes ត្រូវបានគេជឿជាក់ថានឹងធ្វើការហោះហើរទៅដល់ទីក្រុង Turin ប្រទេសអ៊ីតាលីហើយដើម្បីធ្វើការពិភាក្សាគ្នាដោយផ្ទាល់ជាមួយនឹងប្រធានក្លឹប Juventus និងក៏ដូចជាកីឡាករផងអំពីអនាគតនៃកុងត្រារវាងភាគីទាំងពីរ។

The Goal បានចេញផ្សាយទៀតថាកិច្ចពិភាក្សាគ្នានឹងអាចធ្វើឡើងយ៉ាងស៊ីជម្រៅរវាងភ្នាក់ងារកីឡាករផងកីឡាករផ្ទាល់ផងនិងក៏ដូចជាក្លឹបនៅអ៊ីតាលីនេះផងខណ:ដែលពេលវេលានៃការដោះដូររដូវក្តៅកាន់តែខិតជិតមកដល់ទីបញ្ចប់ផងដែរនោះ៕

មតិយោបល់