បន្ទាយមានជ័យៈ ស្ត្រីម្នាក់ បានចងកសម្លាប់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីខូចចិត្តដោយសារប្តី របស់គាត់ចងកសម្លាប់ខ្លួនកាលពី៣ខែមុន។
ករណីនេះកើតឡើងនៅម៉ោង១១ព្រឹក ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
សពជនរងគ្រោះមានឈ្មោះ មិក មាលី អាយុ២៣ឆ្នាំ រស់នៅភូមិគោកទន្លាប់ (លក់ក្រឡាន) ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យនិងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់