ព័ត៌មានជាតិ

ពង្រត់កូនក្រមុំគេទើបអាយុ១៦ឆ្នាំមករួមភេទលើផ្ទះ ចុងក្រោយជាប់ខ្នោះ!

​ព្រៃវែងៈ កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីនាំនារីជាអនិតិជនម្នាក់​​មកនៅ​ផ្ទះរបស់ខ្លួន​និងរួមភេទបានសម្រេច ចុងក្រោយគ្រួសារខាងស្រីប្ដឹង​ នៅភូមិព្រែកឈ្មោះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។​

ជនសង្ស័យឈ្មោះ អ៊ឹម នឿន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិព្រែកឈ្មោះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ ជនរងគ្រោះមានអាយុ១៦ឆ្នាំ។​

​ក្រោយទទួលបណ្ដឹងទើបឈានដល់ឃាត់ខ្លួនជនសង្ស័យនៅវេលាម៉ោងខាងលើ នឹងផ្ទះតែម្ដង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា រូបគេពិតជាបានរួមភេទជាមួយជនរងគ្រោះបានសម្រេចពិតប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនខ្លួន ទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់