ព័ត៌មានជាតិ

​បាត់ពីផ្ទះ​៣ថ្ងៃ ស្រាប់តែប្រទះឃើញ​សព​នៅកណ្តាលព្រៃ!

ឧត្តរមានជ័យ: កាលពីព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ មានករណីប្រទះឃើញសពបុរសម្នាក់​នៅកណ្តាលព្រៃ ភូមិរំចេក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខណ:ដែលបាត់ខ្លួន៣ថ្ងៃ។

សពជនរងគ្រោះឈ្មោះ ប៊ូ សុខជាតិ ភេទប្រុសអាយុ៣៧ឆ្នាំ រស់នៅភូមិរំចេក ឃុំអន្លង់វែង ស្រុកអន្លង់វែង។
ប្រពន្ធឈ្មោះ រូល អាយុ២៥ឆ្នាំមានកូនក្នុងបន្ទុកចំនួន៦នាក់​។

បើតាមការប្រភពពី​ក្រុមគ្រួសារ​សព បានឲ្យដឹងថា កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ ជនរងគ្រោះ ចេះតែរវើ រវាយថា ឃើញគេមកតាមដេញវាយ ធ្វើបាបរួចក៏បានដើរចូលទៅក្នុងព្រៃខាងកើតភូមិបាត់ទៅ ពេលនោះប្រពន្ធនិងសាច់ញាតិក៏នាំបានគ្នាដើររកតែមិនឃើញ។
លុះមកដល់ថ្ងៃកើតហេតុ ស្រាប់តែអ្នកកាត់ឈើ ប្រទះឃើញ សាកសពដេកស្លាប់នៅកណ្តាលព្រៃបាត់ទៅហើយ។

បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់