ភ្នំពេញៈ កាលពីម៉ោង៣ និង៣៥នាទីទៀបភ្លឺ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ មានករណីផ្អើលឆោឡោ និស្សិតច្បាប់ម្នាក់ បានចង.កសម្លាប់ខ្លួនឯង នៅផ្ទះម្តាយមីង ដោយពុំដឹងពីមូលហេតុ នៅផ្ទះលេខ១២A ផ្លូវ៥១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
ជនរងគ្រោះឈ្មោះ ម៉េង សៀងហ៊ុយ អាយុ២២ឆ្នាំ ជានិស្សិតច្បាប់ឆ្នាំទី២ នៅសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ស្នាក់នៅ១២A ផ្លូវ៥១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ដែលជាផ្ទះរបស់ម្តាយមីង មានស្រុកកំណើតនៅភូមិទួលខ្សាច់ ឃុំទន្លេបិត ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
តាមការបំភ្លឺពីឈ្មោះ សេង សៀងហៃ ដែលជាកូនម្ចាស់ផ្ទះ បានឲ្យដឹងថា នៅមុនកើតហេតុ បងជីដូនមួយ (ជនរងគ្រោះ) បានហៅមិត្តភក្តិមកផឹកស៊ីនៅផ្ទះជាន់ទី២ រហូតដល់ម៉ោង ១២ និង៣០នាទីអធ្រាត្រទើបចប់ ហើយក៏បែកហ្វូងទៅផ្ទះរៀងៗខ្លួន ។
លុះរហូតដល់ម៉ោងកើតហេតុខាងលើ គាត់ (បងជីដូនមួយជនរងគ្រោះ) បានក្រោកពីដំណេក រួចឡើងទៅជាន់ទី២ ស្រាប់តែឃើញបងជីដូនមួយ ចង.ក ទើបស្រែកឆោទ្បោឲ្យបងប្អូនជួយជនរងគ្រោះ និងដឹកយកទៅសង្គ្រោះបន្ទាន់ នៅគ្លីនិកអង់តែន តែជាអកុសល នៅពេលទៅដល់ គ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះស្លាប់បាត់ទៅ ក៏បានដឹកសពមកផ្ទះវិញ រួចរាយការណ៏មកសមត្ថកិច្ច។
ក្រោយទទួលបានដំណឹងនេះភ្លាម សមត្ថកិច្ចបានចុះត្រួតពិនិត្យ ឃើញថាសពជនរងគ្រោះ ពិតជាស្លាប់ដោយសារចង.កប្រាកដមែន រួចក៏ប្រគល់សពជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់