ព័ត៌មានជាតិ

Update៖ ផ្អើលរត់ជាន់ជើងគ្នា អគ្គិភ័យឆេះអាគារកាស៊ីណូ ១៨​ជាន់ របស់លោកឧកញ៉ា កុកអាន!

បន្ទាយមានជ័យ: យោងផេកនាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា កាលពីវេលាម៉ោង ៩ និង៣៥នាទីយប់ថ្ងៃទី ០៧ ខែមករា ឆ្នាំ២០១៩ មានករណីអគ្គិភ័យ ឆាបឆេះអាគារកាស៊ីណូ ១៨ ជាន់របស់លោកឧកញ៉ា កុកអាន នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

ករណីនេះ ដោយសារទុសេខ្សែភ្លើង ផ្តើមចេញពីជាន់ទី ៤ បណ្តាលឲ្យរបួសមនុស្សប្រុស ៦ នាក់ ក្នុងនោះមានជនជាតិខ្មែរ ៥ នាក់ ជនជាតិចិនម្នាក់ ត្រូវបានយកទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកដីថ្មី តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតទេ គ្រាន់តែថប់ដង្ហើម ដោយសារស្រូបផ្សែងភ្លើង និង ខូចខាតសម្ភារមួយចំនួនប៉ុណ្ណោះ។

សមត្ថកិច្ច បានឲ្យដឹងមូលហេតុ ដោយសារឆ្លងចរន្តអគ្គិសនី (តាមការរាយការណ៍បឋម ពីការិយាល័យអគ្គិភ័យខេត្ត) ចំណែកការខូចខាត ពុំទាន់វាយតំម្លៃបាននៅឡើយទេ៕

មតិយោបល់