ព័ត៌មានជាតិ

អាសូរណាស់! ក្មេងប្រុស២នាក់លង់ទឹកស្លាប់ ខណៈដែលឪពុកម្តាយចេញទៅធ្វើការ…

កណ្តាល: កាលពីវេលាម៉ោង១១ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ មានករណី​ក្មេងប្រុស២នាក់លង់ទឹក​ស្លាប់ នៅចំណុចស្រះទឹក ស្ថិតនៅក្នុងភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះ‌ទាំង២នាក់មាន​ឈ្មោះ ម៉ុល រក្សា ភេទប្រុស អាយុ​៧ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ​(ស្លាប់)​។ មានឪពុកឈ្មោះ នង ស្រស់ អាយុ២៩ឆ្នាំ មុខរបរ កម្មករឡឥដ្ឋ​ មានទីលំនៅភូមិ​ឃុំកើតហេតុខាងលើ និងម្តាយឈ្មោះ ខុម សៀម អាយុ២៨ឆ្នាំមុខរបរកម្មករឡឥដ្ឋ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ​។

និងទី២​ឈ្មោះ មិ ធារ៉ា ភេទប្រុស អាយុ​៧ឆ្នាំ ​មុខរបរនៅផ្ទះ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ(ស្លាប់) ។ មានឪពុកឈ្មោះ មាស ធារិទ្ធ អាយុ៣៣ឆ្នាំមុខរបរកម្មករឡឥដ្ឋ មានទីលំនៅភូមិឃុំ-កើតហេតុខាងលើ និងម្តាយឈ្មោះ រ៉ន ធី អាយុ៣២ឆ្នាំ មុខរបរកម្មករឡឥដ្ឋ មានទីលំនៅ ភូមិឃុំ-កើតហេតុខាងលើ ។

នៅថ្ងៃខែឆ្នាំនិងវេលាកើតហេតុខាងលើ ឪពុកម្តាយ ជនរងគ្រោះបានចេញពីធ្វើការមកផ្ទះមិនឃើញកូនក៏នាំគ្នាដើររកតែរកមិនឃើញបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល រដ្ឋបាលដីឥដ្ឋ ។​​​​ លុះដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១០.៣០​​​​នាទី ឪពុកម្តាយជនរងគ្រោះបានប្រទះឃើញសពកូនទាំង២នាក់នៅក្នុងទឹកស្រះ ក៏នាំគ្នាស្រង់យកមកផ្ទះនិងបានរាយការណ៍ជូន
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ ។

បន្ទាប់ពីទទួលបានព័ត៌មាន
កម្លាំងជំនាញសហការ​​ ជាមួយកម្លាំងប៉ុស្តិ៍អាជ្ញាធរមូលដ្ឋាន គ្រូពេទ្យប្រចាំឃុំនិង ក្រុមគ្រួសារជនរងគ្រោះចុះពិនិត្យសាកសព​​​ រួចបានបញ្ជាក់ថា ​សាកសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ។

ការសន្និដ្ឋានរបស់លោកគ្រូពេទ្យនិងជំនាញជនរងគ្រោះស្លាប់ដោយសារលង់ទឹក។

សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់