កណ្ដាលៈ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៤ និង ១៥នាទី ប្រទះឃើញសាកសពក្មេងប្រុសម្នាក់អណ្ដែតទឹក ត្រង់ចំណុចសួនច្បារមាត់ទន្លេក្រុងតាខ្មៅ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ឌឹម វីត ភេទប្រុស អាយុ ១០ ឆ្នាំ មុខរបរសិស្ស។ចំណែកម្តាយជនរងគ្រោះឈ្មោះ ឌឹម ស្រីលក្ខ័ អាយុ ២៥ ឆ្នាំ រស់នៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ដំណើររឿង៖ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ជនរងគ្រោះនិងប្អូនប្រុស បានគ្នាមកលេងច្រាំងទន្លេ ដោយឪពុកម្ដាយមិននៅផ្ទះ ខណៈនោះជនរងគ្រោះរអិលជើងចូលចំណុចជ្រៅបាត់ខ្លួនតែម្ដង ឃើញដូចនេះប្អូនប្រុសក៏ស្រែកឲ្យគេជួយតែមិនឃើញ លុះដល់វេលាកើតហេតុ ក៏ប្រទះឃើញសពអណ្ដែតទឹក នៅចំណុចខាងលើ។
ក្រោយកើតហេតុ មន្ត្រីជំនាញបានចុះត្រួតពិនិត្យ ឃើញថាជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន ពុំមានជាប់នឹងករណីឃាត្តកម្មឡើយ និងបានប្រគល់សពជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់