ព័ត៌មានជាតិ

ប្រយ័ត្នស្រីៗ! នារីវ័យ ២០ឆ្នាំម្នាក់ ទៅថែជំងឺម្ដាយ ត្រូវគ្រូខ្មែរ និងបក្ខពួកជាសិស្ស ដាក់ថ្នាំរំលោភបូកបានសម្រេច

សៀមរាបៈ កាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងក្រុង/ខេត្តសៀមរាប កម្លាំងសមត្ថកិច្ច ចុះធ្វើការឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធនឹងករណីរំលោភបូក លើនារីម្នាក់។

ជនសង្ស័យទី១-ឈ្មោះ ពិន អ៊ឹម ភេទប្រុស អាយុ៤៦ឆ្នាំ ទី២ឈ្មោះ សយ សំប៊ុន ភេទប្រុស អាយុ៣៤ឆ្នាំ និងទី៣ឈ្មោះ ស៊ាន កុសល (ហៅជា) ភេទប្រុស អាយុ៣៦ឆ្នាំ។ អ្នកទាំង៣នាក់ រស់នៅភូមិសង្កាត់កើតហេតុ។

តាមសម្ដីនារីរងគ្រោះ អាយុ២០ឆ្នាំ បានឲ្យដឹងថា ខ្លួនបានទៅថែជំងឺម្តាយ នៅផ្ទះគ្រូអឹម (គ្រូខ្មែរ) ហើយត្រូវបានឈ្មោះគ្រូអឹម ហៅ ចូលបន្ទប់យកដៃច្រត់ពីលើក្បាល និងឱ្យលេបថ្នាំ បានមួយសន្ទុះក៏ទន់ខ្លួន ហើយក៏ត្រូវគ្រូអឹម ចាប់រំលោភរួចគ្រូអឹម បានឲ្យកូនសិស្សឈ្មោះ សី ឈ្មោះ ប៊ុន ឈ្មោះ ជាល ឈ្មោះ វីត រួមភេទជាមួយខ្លួនម្តងម្នាក់។

ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះ នារសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ច ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង បានទៅដល់ផ្ទះគ្រូអឹម នៅភូមិក្របីរៀល សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ធ្វើការឆែកឆេររកឃើញវត្ថុតាងសំបកថ្នាំជាច្រើនបន្ទះ (ជាថ្នាំសម្រើប) និងឃើញមានជនរងគ្រោះចំនួន២នាក់ទៀត ដែលជាកូនអ្នកជំងឺ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងជំនាញធ្វើការ ឃាត់ខ្លួន យកមកសួរនាំនៅការិយាល័យជំនាញ ដើម្បីកសាង សំណុំរឿង បញ្ជូនខ្លួនទៅកាន់តុលាការខេត្ត ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់