ភ្នំពេញៈ យោងតាមផេក លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា៖ លោកបានឧបត្ថម្ភ ដល់អធិការដ្ឋានខណ្ឌចំការមន ដែលបានខំប្រឹងប្រែងតាមចាប់បុរសម្នាក់ រហូតដល់ខេត្តព្រះវិហារ ដែលបុរសនោះបានចាក់ជនជាតិចិនជាច្រើនកាំបិត បណ្តាលឲ្យស្លាប់ និងរបួសអតីតប្រពន្ធ និងម្តាយក្មេក កាលពីថ្ងៃ២៤ ខែធ្នូ ឆ្នាំ២០១៨។
ជនសង្ស័យនោះ ឈ្មោះ គង់ កុសល ភេទប្រុស អាយុ៣៨ឆ្នាំ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ នៅវត្តថ្ម៣ដុំ នៅលើកំពូលភ្នំត្បែង ខេត្តព្រះវិហារ៕







មតិយោបល់