ព័ត៌មានជាតិ

មេឃខៀវ បំបាក់ឆ្មាខ្មៅ ៣-១ លើកពាន Capital One Cup (Video Inside)

អង់គ្លេស៖ ក្រុមមេឃខៀវ Manchester City ​បាន​​ធ្វើ​ឲ្យ អ្នកគាំទ្រ​របស់ខ្លួន​​គូថមិននៅកៅអីខណៈបំបាក់ក្លិប ឆ្មាខ្មៅ Sunderland ដោយលទ្ធផល ៣-១ ​​ក្នុង​វគ្គផ្តាច់ព្រ័ត្រ​ នាព្រឹត្តិការណ៍ Capital One Cup នៅពហុកីឡដ្ឋាន​ Wembley ។​

ឆ្មាខ្មៅ Sunderland នៅតង់ទី បាន​គំរាមកំហែង ឲ្យមេឃខៀវ ភ័យខ្លួន នៅពេលដែល កីឡាករ Fabio Borini ​បាន​ស្វែងរកគ្រាប់បាល់​ឲ្យឆ្មាខ្មៅ Sunderland នៅនាទី ទី ១០ នាព្រឹត្តិការណ៍លើកពាន Capital One Cup នេះ ។ តែ​ទោះជាយ៉ាងណា ​​នៅតង់ទី ២ នាទី ៥៥ Yaya Toure បាន​​ស៊ុត​​ចម្ងាយ ប្រហែល ២០ ម៉ែត្រ ជួយ​ឲ្យ​មេឃខៀវ ​តាមស្មើ ១-១ និង នាទី ៥៦ បំប៉ោង​សំណាញ់ដោយ Samir Nasri ជួយឲ្យមេឃខៀវ ​​​ឈ្នះ ២-១ នឹង​សង្ឈឹមថាបានលើកពាន Capital One Cup ។ ក្តីសង្ឈឹម ដែល​ធ្វើ​ឲ្យមេឃខៀវ អស់ក្តីបារម្ភ ​ថា ឆ្មាខ្មៅមិនអាចតាមទាន់នោះ គឺ ​ជាគ្រាប់បាល់ដែលស្វែងរក ដោយកីឡាករ Navas នៅនាទី ៩០ ។ ចប់ការប្រកួត មេឃខៀវ ឈ្នះឆ្មាខ្មៅ ៣-១ ​ដើម្បីលើកពាន Capital One Cup នារាត្រីថ្ងៃទី ២ ខែ មិនា ​នេះ៕​
2014-03-03_094344
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់