ព័ត៌មានជាតិ

ជាប់គុក២ដងហើយមិនរៀង! ចេញមកវិញលួចកាបូបលុយគេទៀត!!!

កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណីលួចកាបូប កាលពីវេលាម៉ោង៩និង៣០នាទី ថ្ងៃទី៩ ខែមករា ឆ្នាំ​២០១៩ នៅចំណុចបន្ទប់ជួល ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះមានឈ្មោះ​ ហូ ឌីណា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ​ មុខរបរជាងកាត់ដេរ ស្នាក់នៅភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកជនសង្ស័យមានឈ្មោះ ឌុល ឆាំង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ភូមិព្រៃទន្លាប់ ឃុំបែកបាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ក្នុងនោះដែរ វត្ថុតាងចាប់យក៖ កាបូបដៃពណ៌ខ្មៅ ១ , លុយរៀល ៣៣ម៉ឺនរៀល និងលុយដុល្លារ ៤៩០ដុល្លារ

នៅ​មុន​ពេលកើតហេតុ​ ជនរងគ្រោះបានចូលបន្ទប់ទឹក ពេលចេញមកវិញស្រាប់ តែឃើញជនសង្ស័យដើរពីបន្ទប់របស់ខ្លួន ហើយឃើញថតតុដាក់កាបូបលុយ ចំហរ ទើបដឹងថាចោរលួចលុយ ហើយរត់តាមទាន់ជនសង្ស័យ ពេលនោះជនសង្ស័យ ក៏ហុចកាបូបលុយឲ្យជនរងគ្រោះតែម្តង។

តាមចម្លើយសារភាព របស់ជនសង្ស័យបានសារភាពថាខ្លួនបានចូលលួចកាបូបលុយ ក្នុងថតតុហើយដើរចេញទៅត្រូវម្ចាស់ចាប់បាន។

គួរបញ្ជាក់ថា៖ ជនសង្ស័យធ្លាប់ពន្ធនាគារខេត្តចំនួន២លើកមកហើយ ពីបទអំពើលួច។ ជាប់ក្នុងឆ្នាំ២០១៥ ចំនួន៧ខែ ក្នុងឆ្នាំ២០១៨ ជាប់បាន១ឆ្នាំទើបចេញពីពន្ធនាគារនៅថ្ងៃទី២៨ ខែ៨ ឆ្នាំ២០១៨។

ពេលនេះជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមច្បាប់៕

មតិយោបល់