ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីធ្វើសកម្មភាពលួចម៉ូតូ

ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនសង្ស័យពីរនាក់ ត្រូវសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបាកាន សហការជាមួយជំនាញនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ឃាត់ខ្លួនពាក់ព័ន្ធករណីចោរកម្មលួចម៉ូតូ នៅឃុំខ្នារទទឹង ។

លោកវរសេនីយ៍ឯក នាង វុធ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានប្រាប់ឲ្យដឹងថា ដោយបន្តអនុវត្តនីតិវិធី ចុះស្រាវជ្រាវរកមុខសញ្ញា ក្នុងករណីលួចម៉ូតូ នៅឃុំខ្នារទទឹង នាពេលកន្លងមក នៅវេលាម៉ោង ១០និង១០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ កម្លាំងបានសហការឃាត់ខ្លួន បានជនសង្ស័យចំនួនពីរនាក់៖

ទី១-ឈ្មោះ ព្រីន សម្បត្តិ ហៅឃុត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិស្ថានីយសង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ ទី២-ឈ្មោះ ណុប សុខចាន់ ហៅពយ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិក្រាំងពភ្លាក់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

លោកអធិការបន្តថា ក្នុងប្រតិបត្តិការឃាត់ខ្លួននេះ សមត្ថកិច្ចដកហូតវត្ថុតាងមាន៖ ម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១០ គ្មានអាវ គ្មានស្លាកលេខ ។

បច្ចុប្បន្នជនសង្ស័យទាំងពីររួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកបាកាន តាមបញ្ជារបស់ឯកឧត្តម ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តពោធិ៍សាត់ ៕

មតិយោបល់