ព័ត៌មានជាតិ

​ធ្វេសប្រ​ហែ​សណាស់! ​រថយន្ដឈប់ភ្លើងស្តុប​ ម៉ូ​តូឈប់អែម​រួចបើកទៅមុខទាក់ដៃចង្កូតម៉ូតូ​ បង្កគ្រោះថ្នាក់ដោយ​​នឹកស្មានមិនដល់️..!​

កំពង់ស្ពឺៈ នៅវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងរថយន្ត នៅ
លើផ្លូវជាតិលេខ៤ គ.ម ៤៦-៤៧ ត្រង់ចំណុ​​ចភ្លើងស្តុប​ ភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្ដ​១​គ្រឿងម៉ាក​ ISUZU ពណ៌ត្រៃអ៊ី គ្មានស្លាកលេខ សឺមីរ៉ឺម៉ក គ្មានស្លាកលេខ អ្នកបើកបរឈ្មោះសឿង ទិតរស្មី ភេទប្រុស អាយុ​ ៤០ឆ្នាំ​ រស់នៅភូ​មិអូរអង្គំ ឃុំអមលាំង ស្រុកថ្ពង បើកបរពីកើតទៅ​លិច លុះដល់ចំណុចភ្លើងស្ដុបថ្មី​ ឈប់បន្ទាប់មកក៏​មានម៉ូតូ​​១គ្រឿងម៉ាកZUSUKI VIVA ពណ៌ខ្មៅ​ ស្លាកលេខ​ កំពង់ស្ពឺ1D-7127​ អ្នកបើកបរឈ្មោះ លី ប៊ុន​គង់ ភេទប្រុស អាយុ​ ៦៧ឆ្នាំ​ ឌុប​​ឈ្មោះ គង់ មុនី ភេទស្រី អាយុ​ ៦០ឆ្នាំ ទាំង២នាក់​រស់នៅ​ ភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន បើកបរពីខាងក្រោយស្របទិសគ្នា បើក​សសៀរមកខាងឆ្វេងរថយន្ដនៅក្បែរខឿនទ្រូងផ្លូវ ហើយនៅពេលភ្លើងស្តុប​ ពណ៌ខៀវ រថយន្ដក៏បើកចេញទៅមុខបណ្ដាលឲ្យទាក់ដៃម៉ូតូ បណ្តាលឲ្យ​រងរបួសធ្ងន់ម្នាក់​(អ្នកបើកបរម៉ូតូ)​។​

ក្រោយពេលកើតហេតុ ​វត្ថុតាង​​ទាំង២គ្រឿងយកមករក្សាទុកនៅការិយាល័យនគរបា​ល​ ចរាចរណ៍ខេត្ត ចាត់ការតាមនីតិវិធី៕

មតិយោបល់