ព្រះវិហារៈ កាលពីវេលាម៉ោង៨និង១០នាទី ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ធវៈក្មេងស្រី២នាក់ជាអនីតិជនអាយុក្រោម១៥ឆ្នាំ នៅឃុំរហ័ស ស្រុករវៀង ខេត្តព្រះវិហារ។
ជនសង្ស័យមានឈ្មោះ សុខ ងួន ហៅទ្រី ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិចំបកផ្អែម ឃុំរស្មើ ស្រុករវៀង ខេត្តព្រះវិហារ។
ក្រោយពីទទួលពាក្យបណ្ដឹងពីម្តាយជនរងគ្រោះទាំង២នាក់ សមត្ថកិច្ចចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់