ព័ត៌មានជាតិ

ស្ត្រីម្នាក់ឡើងកាច់មែកដើមកៅស៊ូងាប់ៗ យកមកធ្វើអុសដុត អកុសល្យធ្លាក់ពីលើដើមកៅស៊ូកម្ពស់ ៣,៥០ម៉ែត្រ ស្លាប់នៅនឹងកន្លែង

ត្បូងឃ្មុំៈ មានករណីស្ត្រីម្នាក់ ឡើងកាច់មែកដើមកៅស៊ូងាប់ៗ យកមកធ្វើអុសដុត អកុសល្យ បែរជាធ្លាក់ពីលើដើមកៅស៊ូដែលមានកម្ពស់ ៣,៥០ម៉ែត្រ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង៣០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ក្នុងភូមិត្រពាំងព្រី២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

សពជនរងគ្រោះមានឈ្មោះ សុខ ស៊ាន ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិត្រពាំងព្រីងទី២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការពិនិត្យសពដល់កន្លែងកើតហេតុ និងបានធ្វើកោសល្យវិច័យបានឲ្យដឹងថា សពពិតជាស្លាប់ដោយសារធ្លាក់ពីលើដើមកៅស៊ូពិតប្រាកដមែន មិនមែនជាករណីឃាតកម្មអ្វីនោះទេ និងធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់