កំពង់ស្ពឺៈ បុរសម្នាក់ បានស្លាប់ភ្លាមៗយ៉ាងរន្ធត់ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក ISUZU ស្លាកលេខ ភ្នំពេញ 3B-5444 បានបុកពីក្រោយរថយន្តម៉ាកស៊ាំយ៉ុង ពាក់ស្លាកលេខ ព្រះសីហនុ 2A-5897 ដែលកំពុងបើកស្របគ្នា រុញខ្ទាតរថយន្តស៊ាំយ៉ុងទៅបុកនឹងគល់ឈើនៅចិញ្ចើមផ្លូវ។
ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងកាលនៅចំណុចគីឡូម៉ែត្រ ១០៤-១០៥ ផ្លូវជាតិលេខ៤ ស្ពានរ៉ោងរ៉ាង នៅខេត្តកំពង់ស្ពឺ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការវាស់វែង នាំយករថយន្តទាំង២គ្រឿងទៅរក្សាទុក រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត និងធ្វើកំណត់ហេតុ ប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់