ព័ត៌មានជាតិ

ខ្ចីប្រាក់គេស្រួល ពេលគេទារ ខឹង​កាប់រងរបួសធ្ងន់!

តាកែវ: នៅវេលាម៉ោង៤និង២៥នាទីរសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ប្រព្រឹត្តនៅភូមិតាអូរខាងត្បូង ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ ។​

ជនសង្ស័យមានឈ្មោះ យុង ដុស ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ បានធ្វើសកម្មភាពកាប់នឹងវាយទៅលើ ជនរងគ្រោះ​ភេទស្រី​អាយុ ៥៨ឆ្នាំ បណ្ដាលឲ្យរងរបួសធ្ងន់​។
ក្រោយឃាត់ខ្លួន ជនសង្ស័យបានសារភាពថា មូលហេតុដែលឈានដល់បង្កហិង្សា គឺមកពីរូបគេខឹងនឹងជនរងគ្រោះទៅទារប្រាក់ដែលជនល្មើសជំពាក់ ចំនួន៣៦៥០០រៀល ដោយជនល្មើសបានលួងលោមជនរងគ្រោះទៅកាប់ចេក២នាក់នៅខាងក្រោយផ្ទះរួចធ្វើសកម្មភាពតែម្ដង​។

បច្ចុប្បន្ន ជនសង្ស័យខាងលើកម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕

មតិយោបល់